![]() |
| Add caption |
នៅពេលមកដល់ចំណុចខាងលើក៏បានជ្រុលទៅបុកជាមួយនឹងម៉ូតូពីរគ្រឿងបណ្ដាលឱ្យមនុស្សស្លាប់ ២ នាក់ និង របួស៣នាក់ ។ ម៉ូតូទី ១ ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CV. 1269 បើកបរដោយឈ្មោះ អិន សុខអៀង ភេទស្រី អាយុ៣២ឆ្នាំ ស្លាប់ ។ ឯអ្នករួមដំណើរ២នាក់ទៀតឈ្មោះ រ៉ាក ធារី ភេទ ស្រី អាយុ ៤ ឆ្នាំ ស្លាប់ និង ឈ្មោះ រ៉ាក់ ណារិទ្ធ ភេទប្រុស អាយុ៦ឆ្នាំ ។ ជនរងគ្រោះទាំងបីនាក់ នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ឯម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 BH. 0270 បើកបរ ដោយឈ្មោះ ឡូញ លី ភេទស្រី អាយុ៣ ៩ ឆ្នាំ នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលរងរបួសធ្ងន់ ។ ក្នុងនោះ ក៏មានអ្នករួមដំណើរម្នាក់ឈ្មោះ ដំ ចាន់រី ភេទស្រី អាយុ ១៤ ឆ្នាំ នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់ណ្ដាល ខេត្តកណ្ដាល រងរបួសធ្ងន់ បើកបរក្នុងទិសដៅពីកើតទៅលិច ។
សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ គឺដោយសារ អ្នកបើកបររថយន្ដ បង្កបើកបរក្នុងល្បឿនលឿន វ៉ាជែងខ្វះការប្រុងប្រយ័ត្នធ្វើឱ្យជួបគ្រោះថ្នាក់បែបនេះ ។
អ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការនគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមច្បាប់ ៕
